khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា : ប្រើផលិតផលខ្មែរ ក្នុងពិធីចូលឆ្នាំខ្មែរ និងពិធីនានា
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្ដីទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(ភ្នំពេញ) និងមន្ត្រីអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ព្រមទាំងមន្ត្រីខុទ្ទកាល័យ បានអញ្ជើញចូលរួមក្នុងពិធីសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅវត្តសូរិយាពោធិមាស(វត្តក្ដីចាស់) ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីមន្ត្រីអាជ្ញាធរមូលដ្ឋាន ផងដែរ។
    ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានឧទ្ទិសបួងសួង និងផ្សព្វផ្សាយកុសលផលបុណ្យជូនដល់បុព្វការីជនមាន មាតា បិតា ញាតិប្រាំពីរសន្ដាន ដែលបានចែកឋាន ជាពិសេស វីរយុទ្ធជនដែលពលីក្នុងសមរភូមិដើម្បីជាតិ មាតុភូមិ សាសនា និងព្រះមហាក្សត្រ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ក៏បានជូនពរដល់ប្រជាជននៃប្រទេសជិតខាង ដែលមានប្រពៃណីដូចខ្មែរដែរ បានប្រកបដោយសន្តិភាព និងវិបុលភាព។
    បន្ទាប់ពីបំពេញកិច្ចតាមបែបព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ប្រពៃណីជាតិខ្មែររួចមក ឯកឧត្តមបណ្ឌិត បានសំណេះសំណាលជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ ដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងពរជ័យសិរីសួស្ដីពីសំណាក់ សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។
    មុនបញ្ចប់កម្មវិធី ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់ព្រះសង្ឃ អាចារ្យ និងជនរួមជាតិគ្រប់និន្នាការរួមគ្នាគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរជា តង្វាយ ឬកាដូក្នុងពិធីចូលឆ្នាំខ្មែរ និងពិធីនានា។

    ប្រភព​៖​ ខុទ្ទកាល័យ​ឯកឧត្ដម​ អនុប្រធាន​ទី២ព្រឹទ្ធសភា​


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ